ឧត្តមសេនីយ៍ Mark Milley ប្រធាននាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក (Chairman of the U.S Joints Chief of Staff) បាននិយាយថា កូរ៉េខាងត្បូងត្រូវតែចំណាយទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។
ឧត្តមសេនីយ៍ Mark Milley បានគម្រាមថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយបរិមាណកងទ័ពរបស់ខ្លួននៅលើទឹកដីកូរ៉េខាងត្បូងឲ្យនៅចំនួនតិចបំផុតនៅពេលខាងមុខ ប្រសិនបើប្រទេសនេះមិនបង្កើនការចំណាយ ខណៈដែលនៅពេលបច្ចុប្បន្ននេះ អាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ២៨៥០០នាក់នៅកូរ៉េខាងត្បូង ។
ចំណែកសមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិក បានទាមទារកូរ៉េខាងត្បូងឲ្យចំណាយប្រាក់ច្រើនពេកលើការរក្សាវត្តមានយោធារបស់ខ្លួននៅកូរ៉េខាងត្បូង ដែលទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺច្រើនជាងការចំណាយជារៀងរាល់ឆ្នាំដល់ទៅជាង៥ដង ៕