ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងជេរអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជាឆ្កែឆ្គួត

កូរ៉េខាងជើងបានជេរប្រទេច លោក ចូ បាយដិន (Joe Biden) អតីតអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យថាជាឆ្កែឆ្គួត (a rabid gog) ក្រោយពីលោក ចូ បាយដិន និយាយបង្កាច់បង្ខូចមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។

KCNA មិនបានបង្ហាញទេថា តើលោក ចូ បាយដិន បាននិយាយបង្កាច់បង្ខូចលោក គីម ជុងអ៊ុន ថាយ៉ាងដូចម្តេចទេ ។ ប៉ុន្តែក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ឆ្នាំ២០២០ លោក ចូ បាយដិន បានរិះគន់នយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា លោកនឹងផ្តួលរំលំមេដឹកនាំផ្តាច់ការអោយអស់ ។

KCNA បានបន្ថែមថា អតីតអនុប្រធានាធិបតីអាមេរិករូបនេះ កំពុងបង្ហាញសញ្ញានៃវិកលចរិកក្នុងដំណាក់កាលចុងក្រោយហើយ (The final stage of dementia) ហើយលោក ចូ បាយដិន នឹងស្លាប់ដោយសារវិកលចរិកនេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ៕