ប្រព័ន្ធផ្សព្វផ្សាយ Yahoo បានចុះផ្សាយថា យន្តហោះចម្បាំង H-20 ដែលជាយន្តហោះចម្បាំងប្រភេទថ្មីរបស់ប្រទេសចិនមានសមត្ថភាពខ្ពស់អាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានគ្រប់ពេលទាំងការវាយប្រហារ និងគ្រប់គ្រងស្ថានភាពក្នុងការហោះហើរ ដែលយន្តហោះចម្បាំងនេះត្រូវបានដាក់បង្ហាញដោយកងទ័ពរំដោះប្រជាជនចិន PLAAF ។
លោកឧត្តមសេនីយ៍ Ma Xiaotian នាយទាហានជើងអាកាសចិនបាននិយាយថា យន្តហោះចម្បាំង H-20 មានសមត្ថភាពវាយលុកនៅតំបន់ប៉ាស៊ីហ្វិកទាំងមូលបាន ដោយអាចហោះហើរលើតំបន់សមុទ្រក្នុងចម្ងាយផ្លូវពី៥ទៅ៦ពាន់ម៉ាយ និងអាចវាយប្រហារបានគ្រប់គោលដៅទាំងអស់ ។
សូមបញ្ជាក់ថា ប្រទេសចំនួនបីនៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងចិន ដែលមានសមត្ថភាពផលិតយន្តហោះចម្បាំង សម្រាប់វាយប្រហារគ្រប់គោលដៅបាន ទាំងទីតាំង នៅដែនគោក ដែនទឹក និងដែនអាកាសដូចគ្នា ៕