ភ្នំពេញ៖ ក្រុមវិនិយោគិនមកពីខេត្តហ៊ូណាន ប្រទេសចិន មានគម្រោងបោះទុនប្រមាណ ១៣០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យសំខាន់ៗនៅប្រទេសកម្ពុជា ។ដើម្បីវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្ដឧស្សាហកម្ម គ្រឿងយន្ដកសិកម្ម និងវិស័យផ្សេងៗទៀត។
ការឲ្យដឹងបែបនេះក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និង លោក ទូ ជាហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា វឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិនកាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ និងសម្រេចបានជាង ៦ប៊ីលានលានដុល្លារ កាលពីឆ្នាំ ២០១៨ ព្រមទាំងមានផែនការបង្កើនឲ្យបានដល់ ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣៕