ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុហ៊ុនEstate Xchange នឹងជួយសម្រួលគ្រប់បែបយ៉ាង រវាងអ្នកលក់ និងអ្នកទិញ ក្នុងវិស័យអចលទ្រព្យ

ភ្នំពេញ៖ លោក រស់ សុវណ្ណថា អគ្គនាយកក្រុមហ៊ុន (Estate Xchange) បានលើកឡើងថា សក្តានុពលប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីកត់សម្គាល់ ក្នុងនោះចំពោះវិស័យអចលនទ្រព្យវិញ មានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង ជាក់ស្តែងនៅរាធានីភ្នំពេញ ខេត្តព្រះសីហនុ បានកំពុងធ្វើឲ្យតម្លៃទីផ្សារកើនឡើងជាគំហុក ព្រមទាំងជួយ ឲ្យប្រជាពលរដ្ឋមានការងារធ្វើ ជាពិសេសបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ ។

លោក រស់ សុវណ្ណថា បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុន អុីស្តេត អុិឆេង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហការដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន Moregan Group នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកអគ្គនាយកក្រុមហ៊ុន បានបន្តទៀតថា ទាក់ទងនឹងការបើកផ្សារអចលនទ្រព្យនេះឡើង មានការប្រមូលផ្តុំដោយក្លឹបធំៗចំនួន៣រួមមាន ក្លឹបអ្នកលក់លំនៅដ្ឋាន, ក្លឹបអ្នកលក់ដីឡូតិ៍ និងក្លឹបអ្នកលក់ ខុនដូរ ដើម្បីទិញ-លក់វិស័យអចលទ្រព្យឲ្យបានលឿន បានចំណេញ និងស្របច្បាប់ ជាពិសេសតម្លៃទិញ-លក់ក្រោមទីផ្សារបច្ចុប្បន្ន និងការផ្តល់ភាពកាន់តែងាយស្រួល ដើម្បីផ្តល់ភាពកាន់តែរហ័ស ដល់អតិថិ ជន អ្នកទិញ ឬអ្នកលក់ អាចចូលឆែកក្នុងប្រព័ន្ធអនឡាញ របស់ក្រុមហ៊ុន អុីស្តេត អុិចឆេង នឹងអាចធ្វើការកម្ម៉ង់ទិញ-លក់បានយ៉ាងងាយ ។

លោក ចេក គីថាំង អគ្គនាយករងក្រុមហ៊ុន Moregan Group បានលើកឡើងថា ខណៈដែលប្រទេស​កម្ពុជា កំពុងរីកចម្រើនលើវិស័យអចលនទ្រព្យ ការវិនិយោគក្នុងវិស័យនេះ គឺជាការចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអគារ ឬខុនដូរ ដែលមានស្តង់ដារនៅតាមសហគមន៍ ក្នុងការជួយ សម្រួល និងកែប្រែជីវភាពរស់នៅរបស់ប្រជាជន និងការផ្តល់ភាពកាន់តែងាយស្រួល នៅក្នុងសហគមន៍មួយដែលមានការអភិវឌ្ឍន៍ និងការផ្តល់សេវាគ្រប់វិស័យ ។

ដូច្នេះការចាប់ដៃគូរជាមួយ (Estate Xchange) ដែលជាក្រុមហ៊ុនល្បីមួយ ជាការផ្សព្វផ្សាយអំពីគម្រោងរបស់ Moregan Group បន្ថែម ព្រោះគម្រោងនេះបានផ្តោតទៅលើប្រជាជនកម្ពុជា មានលំដ្ឋានដ៏ស្រស់ស្អាត នឹងមានផាសុខភាព ។

លោក អោម បូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន (Estate Xchange) លើកឡើងថា ពាក់ព័ន្ធនឹងវិស័យអចលទ្រព្យនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវែ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កំពុងបង្ហាញនូវ ការរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសវិស័យខុនដូ ដែលកំពុងងើបឡើងជាច្រើនកន្លែង ។ នេះជាការបង្ហាញនូវការផ្លាស់ប្តូរ ពីបរិយាកាស  និងជារបត់ថ្មីមួយ តាមបែបទំនើប និងស៊ីវីល័យនៅកម្ពុជា ៕