ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖អរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ  កំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ

 ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេរសារអរគុណ ចំពោះបងប្អូន កូនក្មួយ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​ ។

នេះយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានសរសេរថា«សូមអរគុណ​ បងប្អូន​ កូនក្មួយ​ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរជាច្រេីន​ ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​ គឺកំពុងតែរង់ចាំទទួលស្វាគមន៍​ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល​នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ​។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច​ការងារ​ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ»៕