ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួល អាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធានធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងដំបន់ និងដោយឡែក សម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបពីការប្រែប្រួលអាកាសធាតុ។
ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិនគួបផ្សំនិងខ្យល់មូសុងឦសានខ្លាំងបាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្ដារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែធ្នូឆ្នាំ២០១៩ អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា៕