ភ្នំពេញ ៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិ យុវជនកម្ពុជា(U22)ក្រោយពីប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។
ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស ហ្វីលីពីនដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះ ជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ខ្ញុំនឹងឧបត្ថម្ភលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញ ពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែនៅថ្ងៃក្រោយខ្ញុំនឹងបន្ដឧបត្ថម្ភគាំទ្រក្រុមជម្រើសជាតិកម្ពុជាបន្ដទៀតឲ្យកម្ពុជាធ្វើបានល្អដូច្នេះគឺខ្ញុំសប្បាយចិត្ត»។
សូមបញ្ជាក់ថា ក្រុមហ៊ុន KW Cambodia នឹងផ្តល់រង្វាន់ដល់(U22)កម្ពុជាដូចខាងក្រោម៖
ទី១- ផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល(៣ពាន់ដុល្លារ)សម្រាប់វគ្គនេះ។
ទី២- នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល(៤ពាន់)បើបានលេខ៣។
ទី៣- នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល(៥ពាន់ដុល្លារ)បើបានលេខ២។
ទី៤- នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល(១ម៉ឺនដុល្លារបើបានលេខ១ ៕