លោក ប៉ាត់ ចំណាន ម្ចាស់ក្រុមហ៊ុន VKHMER EXPRESS និងជាសហគ្រិនវ័យក្មេងកម្ពុជាមួយក្រុមបានរួមគ្នាវិនិយោគលើបច្ចេកវិទ្យាទំនើប ដោយភ្ជាប់ទៅកាន់ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ តាមរ៉ឺ ម៉កកង់បីខែ្មរ ម៉ូតូឌុបនិងឡានក្រុង។
លោកប៉ាត់ ចំណាន បានលើកឡើងថា ក្រុមហ៊ុន VKHMER EXPRESS ផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរម៉កកង់បីខែ្មរ ម៉ូតូឌុប ឡានក្រុងជាដើម។ សព្វថ្ងៃប្រជាជនខែ្មរបានប្រើប្រាស់សេវារម៉កកង់បីរបស់បរទេស ដែលធ្វើឲ្យរម៉កខ្មែរបាត់បង់ស្ទើរទាំងអស់ ហើយទាំងអ្នកផលិតបាត់បង់ការងារ ហេតុដូចនេះហើយទើបក្រុមហ៊ុន VKHMER EXPRESS វិនិយោគបច្ចេកវិទ្យានេះឡើង។
លោកបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុន VKhmer Epress មានគោលបំណងចង់រក្សារអ្វី ដែលខ្មែរមាន និងលើកស្ទួយនៅរម៉កខ្មែរឡើងវិញ ដោយតម្រូវឲ្យអ្នកបើកបរម៉កទាំងអស់ត្រូវតែឆ្លងកាត់នៅការរៀនច្បាប់ចរាចរណ៍ និងវិន័យផ្សេងៗពីក្រុមហ៊ុន ហើយនេះជាក្រុមហ៊ុនខ្មែរ ដែលវិនិយោគ ដោយសហ គ្រិនវ័យក្មេងនៅកម្ពុជា ហើយអតិថិជនគ្រាន់តែដោនឡូតកម្មវិធី អ៊ែបបាន គឺជាការស្រេច និងអាចទទួលបានសេវាកម្មផ្សេងៗសម្រាប់សម្រូលដល់ការដឹកជញ្ជូនដល់ទីកន្លែងតែម្តង។
អ្នកវិនិយោគខាងលើបន្ថែមថា ការវិនិយោគលើបច្ចេកវិទ្យា ឌីជីថលនេះ គឺជាសមស្រប និងការរីក ចម្រើនសេដ្ឋកិច្ចកម្ពុជា ហើយកត្តាគ្រឹះធំសំខាន់នៃការវិនិយោគនេះគឺ ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ធ្វើឲ្យវិស័យឯកជនទទួលបាផលច្រើនពីការអភិវឌ្ឍន៍ ។ ហេតុដូច្នេះ សូមឲ្យប្រជាពលរដ្ឋសាកល្បងប្រើប្រាស់ នឹងជួយគាំទ្រនូវសេវាកម្មរបស់កូនខ្មែរ។
អ្នកស្រី ស៊ី ចាន់ណា នាយិកាគ្រប់គ្រងរបស់ក្រុមហ៊ុន CNS Win Win បានចាត់ទុកថា កិច្ចសហការចាប់ដៃគូរនិងក្រុមហ៊ុន VKhmer Epress នេះគឺជាឱកាសមួយ ដែលជំរុញឲ្យកូនខ្មែរចាប់ផ្តើមប្រើបច្ចេកវិទ្យាក្នុងស្រុកខ្លួនឯង ដោយមិនចាំបាច់ទាញបច្ចេកវិទ្យាពីក្រៅប្រទេសនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា VKHMER EXPRESS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរ៉ីម៉កកង់បីខែ្មរ ម៉ូតូឌុប ឡានក្រុង និងជាការវិនិយោគដោយសហគ្រិនវ័យក្មេងកម្ពុជា ហើយសេវាកម្មនេះនឹងបំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលមានការច្នៃប្រឌិតដោយកូនខ្មែរពិតៗ ៕