ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនជប៉ុនសហការ​​​ជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង​​​​

លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានដឹកនាំក្រុមហ៊ុនជប៉ុន ECCJ Real Estate ទៅទស្សនកិច្ចនៅក្រុងបាវិតនិងបានជួបជាមួយលោកអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង​​​ ដោយខាងក្រុមហ៊ុនបានសម្រេចផ្តល់ជូនកន្លែងស្នាក់នៅជាង៣០ ផ្ទះដល់មន្រ្តីរាជការស្នាក់នៅក្រោមជំនួយរបស់អ្នកវិនិយោគជប៉ុនផងដែរ។

លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យទិញហើយមានភ្ញៀវជួលស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលពីការជួលផ្ទះត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែម្តង»។

លោឩកញ៉ាបន្តទៀតថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនថែមទៀតផង»។

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុន ECCJ Real Estate បានសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគជាមួយនិងក្រុមហ៊ុន Vichetdara Enterprise ដើម្បីសហការជួល​លំនៅឋាន​​​ និងកន្លែងកម្សាន្តប្រណិតៗ ហើយតាមផែនការក្រុមហ៊ុនកំពុងតែសាងសង់ផ្ទះស្នាក់នៅជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនណាចង់បានលំនៅ​​​ឋាន​​​មានតម្លៃសមរម្យ និងទិញទុកស្នាក់នៅពេលចូលនិវត្តន៍។

នៅថ្ងៃទី ៩ខែធ្នូនេះ គណៈប្រតិភូ ក្រុមហ៊ុន Vichet Dara Enterpriseដឹកនាំ ដោយលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា និងគណៈថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY លោក ហេរ៉ូ សុជាតិ រួមជាមួយដៃគូរក្រុមហ៊ុនវិនិយោគជប៉ុនបានទទួលការអញ្ចើញនិងអនុញ្ញាតិពីគណៈអភិបាលក្រុងបាវិតអោយចូលសួរសុខទុក្ខនិងសំដែងការគួរសមនៅសាលាក្រុងបាវិត។

 

យោងតាម​ ក្រុមហ៊ុន Vichetdara Enterprise មានផែនការនៅឆ្នាំ២០២០ នឹងអភិវឌ្ឍន៍លំនៅឋានធូថ្លៃ សម្រួលដល់ប្រជាពលរដ្ឋ និងមានការបង់ប្រាក់មានភាពងាយស្រួល ហើយក្រុមហ៊ុន និងសហការគ្នាអភវិឌ្ឍន៍ លើវិស័យទេសចរ ជាមួយនិងដៃគូជប៉ុន ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំ ហើយនឹងសាងសង់លំនៅឋានស្អាត មិនខុសពីលំនៅឋាន នៅសហរដ្ឋអាមេរិកនោះទេ៕