នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង ដែលដឹកនាំដោយ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឡើងកាលពីថ្ងៃចន្ទទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសាស្រ្តាចារ្យ យ៉ាង យ៉ុងហេង នាយកនៃសកលវិទ្យាល័យ ធីស៊ីងហ័រនៃហុងកុង មានគោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជានិងសមាជិកនិងសាស្រ្តាចារ្យមកពីសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង។
លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា«គោលបំណងនៃជំនួបនេះ ក៏ធ្វើឡើងដើម្បីណែនាំ និងផ្សព្វផ្សាយអំពីការដាក់អោយប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្នាក់អនុបណ្ឌិតពីរក្នងពេលតែមួយ (ថ្នាក់អនុបណ្ឌិតប្រតិបត្តិនៃរដ្ឋបាលអាជីវកម្ម និងអនុបណ្ឌិតនៃរដ្ឋបាលសាធារណៈ) ដែលសហការដោយសាលារដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យធីស៊ីងហ័រ និងមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យទីក្រុងនៃហុងកុង (City University of Hong Kong )»។