ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ​អនុញ្ញាតឲ្យបង្កើតរោងចក្រ​កែច្នៃស្បែកសត្វគ្រប់ប្រភេទ​ មានទុនវិនិយោគជិត​ ៥លានដុល្លារ​អាមេរិក

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យបង្កើត​រោង​ចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទុនវិនិយោគជិត ៥លានដុល្លារ តាមសំណើរបស់ក្រុមហ៊ុន។

សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទទៅជាវត្ថុ​ធាតុដើមពាក់កណ្តាលសម្រេច “Gelatine Granule”របស់ក្រុមហ៊ុន “KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន“KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧០កន្លែង៕