លោក ស៊ីហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន និងលោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីរបស់កូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាទ្វេភាគី នៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ នៅទីក្រុង ឆឹងទូ (Chengdu) ប្រទេសចិន ។ ដែលនេះបើយោងតាមការចុះផ្សាយរបស់ Reuters ។
ជំនួបទ្វេភាគីរវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយ ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាជាមួយលោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំងពីរទៅកាន់ប្រទេសចិន ។
កិច្ចពិភាក្សារវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន គឺផ្តោតសំខាន់ទៅលើភាពតានតឹងផ្នែកការទូត និងពាណិជ្ជកម្មជប៉ុន និងកូរ៉េខាងត្បូង ដែលបានកើតឡើងដោយសារតុលាការកូរ៉េខាងត្បូងបានសម្រេចអោយជប៉ុនចេញសំណងថ្លៃបង្ខំពលករកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ហើយជប៉ុនមិនចេញសំណង និងបានរឹត ត្បិតការលក់រ៉ែកម្រឲ្យកូរ៉េខាងត្បូងសម្រាប់ផលិតទូរស័ព្ទ ៕