ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហគមន៍អាស៊ីប្រារព្ធខួប១៥ឆ្នាំនៃរលកយក្សស៊ូណាមិសម្លាប់មនុស្សជាង២សែននាក់

ប្រទេសមួយចំនួននៅតំបន់អាស៊ី បានប្រារព្ធទិវាខួបលើកទី១៥ឆ្នាំ នៅថ្ងៃព្រសហ្បតិ៍ ទី២៦ ខែធ្នូនេះ នៃរលកយក្សស៊ូណាមិ ដែលបានវាយប្រហារចេញពីសមុទ្រឥណ្ឌាទៅលើប្រទេសមួយចំនួននៅអាស៊ី បណ្តាលឲ្យមនុស្សប្រមាណជាង២សែន៣ម៉ឺននាក់ បានបាត់បង់ជីវិត ។  នេះបើតាមការចុះផ្សាយរបស់ Reuters ។

មនុស្សជាង២សែន៣ម៉ឺននាក់ ដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនោះ មិនមែនមានតែជនជាតិដែលរស់នៅក្នុងប្រទេសរងគ្រោះទេ គឺមានទាំងអ្នកទេសចរមកពីប្រទេសនានានៅជុំវិញពិភពលោកផងដែរ ដែលបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសមួយនេះ ចំពេលដែលរលកយក្សស៊ូណាមិវាយប្រហារ ។

សូមបញ្ជាក់ជូនថា រយៈពេលមួយថ្ងៃក្រោយពីថ្ងៃបុណ្យណូអែល គឺកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤កន្លងទៅ រញ្ជួយដីក្នុងកម្រិត៩.១រិកទ័រ បានកើតឡើងនៅក្នុងសមុទ្រឥណ្ឌា និងបង្កឲ្យក្លាយទៅជារលកយក្សស៊ូណាមិ ដែលរុញច្រានកម្ពស់ទឹកសមុទ្រកើនឡើងដល់១៧.៤ម៉ែត្រ ដោយបានវាយប្រហារទៅលើប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេស៩ផ្សេងទៀតនៅតំបន់អាស៊ី ៕