ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ​ក្រុមហ៊ុនជីប ម៉ុង លែន​ ទទួលសិទ្ធិគ្រប់គ្រងពេញលេញ​លើគម្រោង​ ហ្គ្រេន ភ្នំពេញ លើផ្ទៃដី២៦០ ហិកតា​

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានទទួលសិទ្ធិគ្រប់គ្រងពេញលេញលើគម្រោង ហ្គ្រេន ភ្នំពេញ អន្តរជាតិដែលស្ថិតនៅលើផ្ទៃដី២៦០ ហិកតា ក្នុងតំបន់សំខាន់នៃខណ្ឌ​សែនសុខ។

ការប្រកាសអបអរសាទររបស់ក្រុមហ៊ុន ជីប ម៉ុង លែន បានឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បន្ថែម​លើ​គម្រោង​ដែលមានស្រាប់ ជីប ម៉ុង លែននឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតបន្ថែមទៀត ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគម្រោង ប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន​នេះ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ជា​អ្នក​នាំមុខ​ក្នុង​អាជីវកម្ម​ជាច្រើនវិស័យដូចជា​ ការ​អភិវឌ្ឍលំនៅឋាន​ បេតុងលាយស្រេច​​ ការចែក ចាយ និងផលិត ស៊ីម៉ងត៍​​ ​ការ​ចែក​ចាយ ​ផលិតផល​​បរិភោគ ការផលិតស្រាបៀរ​ និងភេសជ្ជៈ​។ល។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែល​រចនាលំនៅឋានទំនើប​​ទាន់សម័យ  ស្រព​តាម​​បទដ្ឋានអន្តរជាតិ ។ សព្វថ្ងៃក្រុម​ហ៊ុនដ៏ធំមួយនេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន និងខុនដូ ធំៗចំនួន ១០ គម្រោង ដែលសុទ្ធតែស្ថិតនៅលើទីតាំងដែលសក្តានុពល ៕