ភ្នំពេញ៖ ផ្សារមូលបត្រ កម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានផ្សព្វផ្សាយពី សន្ទស្សន៍ ផ.ម.ក. មានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក ។
របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីមានការធ្លាក់ចុះ និងបានរក្សាលំនឹងថេររយៈពេល១សប្តាហ៍មក សន្ទស្សន៍ ផ.ម.ក. ក្នុងថ្ងៃនេះ បានងើបឡើងមកវិញដល់ ៧៦២,៧១ពិន្ទុ ពោលគឺមានការកើនឡើងប្រមាណ០,៥៣% ធៀបនឹងម្សិលមិញ។
កំណើននេះគឺបណ្តាលមកពីភាគហ៊ុន PPSP និងPAS ដែលថ្លៃភាគហ៊ុនទាំងពីរបានឡើងដល់២.៥៧០រៀល និង១៩.៥៨០រៀល មានការកើនប្រមាណ៥០រៀល និង១៨០ រៀល រៀងគ្នា ។ ខណៈដែលភាគហ៊ុនPPAP បានធ្លាក់ចុះមកត្រឹម១២.៣០០រៀល ភាគហ៊ុនPWSA និងGTIបានរក្សាលំនឹងថេរនៅថ្លៃ៥.៩២០រៀល និង៤.៤០០រៀល ។ ទំហំ ជួញដូរភាគហ៊ុនក្នុងថ្ងៃនេះ(២៦ ខែឆ្នូ ឆ្នាំ២១០៩)មានចំនួន១៧,៣៧លានរៀល៕