សាររបស់ សម្តេចតេជោ!!
ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៤ ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦ – ៥ មករា ២០២០)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្គ្រាមគឺពុំគួរឱ្យជឿខ្ញុំអាចមានជីវិតរស់នៅរហូតមកដល់សព្វថ្ងៃនេះឡើយ។
កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៩ ខ្ញុំបានផូសចេញនូវអត្ថបទប្រវត្តិរឿងពិតរបស់ខ្ញុំ និងភរិយា ទាំង២ វគ្គ ជូនបងប្អូនជនរួមជាតិបានស្វែងយល់ពីខ្សែជីវិតពិតរបស់ប្តីប្រពន្ឋខ្ញុំទាំងពីរនាក់ដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលគ្មានទេដែលហៅថាសេចក្តីសុខ រួមទាំងការស្លាប់បាត់បង់កូនទី១ជាទីស្រឡាញ់បំផុតទៀតផង។
ពិតណាស់ រឿងរ៉ាវទាំងអស់នេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ជីវិតខ្ញុំ និងភរិយាខ្ញុំប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់សង្រ្គាម និងរបបប្រល័យពូជសាសន៍ក្នុងសម័យនោះផងដែរ ។
ខ្ញុំសូមចែករំលែកនូវប្រវត្តិរឿតពិតរបស់ខ្ញុំ និងភរិយា ជូនបងប្អូនជនរួមជាតិសារជាថ្មីដូចភ្ជាប់មកខាងក្រោមនេះ៕