ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពីកូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជននិងនៅជាមួយប្រជាជនគ្រប់ពេលវេលា

នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពីកូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជននិងនៅជាមួយប្រជាជនគ្រប់ពេលវេលា។

ជាចរិតធម្មជាតិរបស់សម្តេចតេជោហ៊ុនសែន កន្លែងណាដែលលំបាកនិងមានបញ្ហាគឺលោកតែងចូលកៀកជានិច្ច ហើយមិនដែលមានទម្លាប់បោះបង់ចោលម្តងណាឡើយ ។

ចាប់តាំងពីមានវ័យមកពេលនេះ សម្តេចលោកបានដាកខ្លួនបម្រើប្រទេសជាតិនិងប្រជាជនដោយមិនបានគិតពីសេចក្តីសុខផ្ទាល់ខ្លួនទេ ហើយទុក្ខរបស់ប្រជាជនគឺជាទុក្ខរបស់សម្តេច ។

កម្ពុជាពិតជាមានសំណាងណាស់ ដែលមានមេដឹកមានប្រវត្តិតស៊ូតាំងពីនៅជាយុវវ័យ ឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់ ដែលជាហេតុនាំអោយលោកមានបទពិសោធន៍ និងស្គាល់ច្បាស់ពីចរន្តនយោបាយពិភពលោកនិងនយបាយជាតិ ជាពិសេសដឹងពីតម្រូវ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្លួន ។

ការចំណាយពេល៤០ម៉ោងនៅជាមួយហេតុការណ៍បាក់ស្រុតអគារ ដើម្បីបញ្ជានិងតាមដានការសង្គ្រោះជីវិតប្រជាពលរដ្ឋរងគ្រោះរបស់សម្តេចតេជោពេលនេះ បើប្រៀបធៀបទៅនឹងសកម្ម ភាពតស៊ូធ្វើពលីកម្មរំដោះប្រទេសជាតិកាលពីជាង៤០ឆ្នាំមុនដែលលោកធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធដល់ទៅ១០៥សមរភូមិគឺសម្តេចលោកសមជាមួយនឹងស្ថានការណ៍បែបនេះឆ្អែតឆ្អន់អស់ទៅហើយមិនបណ្តាលអោយលោកពិបាកក្នុងការទ្រាំនោះទេ ។

ក្នុងបេសកកម្មនេះសម្តេចលោកអត់បានទទួលទានបាយ២៤ ម៉ោងគឺបានត្រឹមទឹកប៉ុណ្ណោះ  ហើយឯពេលវេលាសម្រាកក៏មិនមានថែមទៀត ។

ស្ថិតក្នុងវ័យ៦៨ឆ្នាំទៅហើយ ប្រសិនបើជាមនុស្ស មិនធ្លាប់បានឆ្លងកាត់ការលំបាក សុខភាពមិនអំណោផលគឺពិតជាមិនអាចទ្រាំបានជាដាច់ខាត ។ ប៉ុន្តែចំពោះសម្តេច លោកមិនបានបញ្ហាអ្វីទាំងអស់និងនៅតែរឹងមាំដដែល ។ ស្នាមញញឹមនិងទឹកមុខស្រងូតស្រងាត់របស់សម្តេចពិតជាលាយឡំគ្នា ។

សម្តេចលោកញញឹមពេលបានឃើញមានការសង្គ្រោះបងប្អូនចេញពីគំនរថ្មនិងនៅរស់រានមានជីវិត លោកក៏ខំស្ទុះស្ទាទៅត្រ កងបី យកក្រមាពីខ្លួនលោកទៅបាំងថ្ងៃអោយអមដោយភាសាផ្តល់ភាពកក់ក្តៅ ដែលជាកាយវិការដូចឳពុកមើលថែកូនជាទីស្រលាញ់យ៉ាងដូច្នោះ ។

សម្តេច លោកមានទឹកមុខស្រងូតស្រងាត់និងហូរទឹកភ្នែកគឺនៅ ពេលឃើញសាកសពបងប្អូនកម្មករបានយកចេញពីកំនរថ្ម ។

គ្រប់សកម្មភាព និងឥរិយាបថរបស់សម្តេចពេលនេះគឺពិតជាបានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេសរំភើបហូរទឹកភ្នែក ដោយក្តីគោរព ស្រលាញ់និងអាណិតសម្តេចដែលលោកមិនបានសម្រាកនិងទទួលទានអាហារដោយបារម្ភអំពីបញ្ហាសុខភាពរបស់សម្តេច ។
សម្តេចតេជោហ៊ុនសែនគឺជាមេដឹកនាំដែលបានផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅបំផុតដល់ប្រទេសជាតិនិងប្រជាជននិងជាមេដឹកនាំគំរូល្អបំផុតសម្រាប់មនុស្សជំនាន់ក្រោយៗយកគំរូតាម ។

សូម វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា តាមថែរក្សាសម្តេចអោយមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕