សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី មន្រ្តីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា។
សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុសក្ដិសិទិ្ធ តាមជួយបីបាច់ ថែរក្សាសម្ដេចទាំងពីរ និងស្ដាប័ននីតិប្រតិបត្តិទាំងពីរ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំក្លា ជន្មាយុយឺយូរ ប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុភូមិទទួលបានដោគដ័យ គ្រប់បេសកកម្មទាំងឡាយ។
សូមប្រសិទ្ធពរជ័យ ព្រមទាំងបុត្រា បុត្រី និងចៅៗរបស់ សម្តេចទាំងពីរ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គល គ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។