ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជោគវាសនាពលករខ្មែរនៅប្រទេសថៃ

ក្រសួងការងារកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ពលករខ្មែរនៅប្រទេសថៃ ហើយនៅថ្ងៃទី៧ ខែមករានេះ នាទីក្រុងបាងកក តំណាង លោក រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ពលករ ដែលបម្រើការងារនៅប្រទេសថៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំពិធីជួបជុំដ៏សំខាន់មួយនៅប្រទេសថៃ ក្នុងថ្ងៃអបអរសាទរទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩- ៧មករា ២០២០ ដើម្បីរំលឹកពីការតស៊ូរំដោះប្រទេសជាតិរបស់សម្តេចតេជោនិងថ្នាក់ដឹកជាច្រើនទៀតរបស់គណបក្សប្រឃាជនកម្ពុជា។

លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានដឹកនាំក្រុមការងារបានរៀបចំនិងជប់លាងឲ្យពលករខ្មែរនៅប្រទេសថៃ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក សេង សក្តា មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិ បាល និងក្នុងនាមក្រសួងការងារមិនទុកបងប្អូនជាពលករចោលនោះទេ ហើយកម្មវិធីថ្ងៃនេះ យើងខ្ញុំចង់បង្ហាញពីក្តីស្រឡាញ់និងការគិតគូរពីឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អ៉ិត សំហេង ដល់បងប្អូន ដូច្នោះបើគ្មានសន្តិភាពទេ ពួកយើងមិនអាចមានឱកាសបានមកធ្វើការនិងរកលុយបានក្រៅប្រទេសនោះទេ។

លោកបានបន្ថែមថា អបអរសាទរ ខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ៧មករា ១៩៧៩ – ៧ មករា ២០២០ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព សម្រាប់ប្រទេ សជាតិយើងដើម្បីមានឱកាសអភិវឌ្ឍន៍អោយកាន់តែរីក ចម្រើនរុងរឿងលឿនទៅមុខ។

នៅក្នុងខួបលើកទី ៤១ ឆ្នាំនៃទិវាជ័យជម្នះ៧ មករា ថ្ងៃនេះ សូមជូនពរបងប្អូនជនរួមជាតិ និងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។