ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច (Western Intelligence Agencies) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធ ទី០៨ ខែមករានេះ ដោយបានអះអាងថា ការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅប្រទេសអ៊ីរ៉ង់ ដែលបណ្តាលអោយមនុស្សចំនួន១៧៦នាក់បានបាត់បង់ជីវិត គឺមិនមែនធ្លាក់ដោយសារត្រូវមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។
សូមបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រទេសអ៊ុយក្រែន បានធ្លាក់កាលពីថ្ងៃពុធដដែលនេះ ក្រោយពីហោះឡើងបានបន្តិច ហើយមានប្រព័ន្ធផ្សព្វផ្សាយ និងមតិសាធារណៈជនខ្លះបានចុះផ្សាយ និងលើកឡើងថា យន្តហោះដឹកអ្នកដំណើរនេះបានធ្លាក់ដោយសារត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ដែលត្រូវបានបាញ់សំដៅទៅមូលដ្ឋានយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ក្នុងពេលប្រហាក់ប្រហែលគ្នានោះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចបានបង្ហាញថា យន្តហោះប្រភេទ Boeing 737 បានធ្លាក់ដោយសារបញ្ហាបច្ចេកទេសយន្តហោះផ្ទាល់ មិនមែនធ្លាក់ដោយសារត្រូវគ្រាប់មីស៊ីលអ៊ីរ៉ង់ទេ ហើយបញ្ហាពិតប្រាកដដែលនាំអោយធ្លាក់យន្តហោះនេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ ៕