លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា និងលោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល កាលពីថ្ងៃច័ន្ទទី 13 ខែ មករា ឆ្នាំ 2020 បានចុះពិនិត្យការប្រមូលផលរបស់ សហគមន៍កសិកម្មកំពង់ប្រាសាទមានទីតាំងនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពង់ប្រមូលផលស្រូវប្រាំងពូជសែនក្រអូប។
សហគមន៍អភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទ ដែលមានសមាជិកផលឹតស្រូវ ពូជសែនក្រអូបចំនួន26 គ្រួសារ លើផ្ទៃដី ចំនួន 56.41 ហិតា ដែលក្នុងនោះទិន្នផលមួយហិតាបានចំនួន 5 តោន ហើយទិន្នផលសរុប ស្នើរ 282 តោន។
លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា ដើម្បីជួយលើកកំពស់ដល់យន្តការកិច្ចសន្យាកសិកម្ម និងមានសំណូមពរពីសហគមន៍ រោងម៉ាស៊ីនកិនស្រូវ Amru rice បានទទួលទិញពីសហគមន៍ទាំងអស់ ក្នុងតំលៃមួយគីឡូ 1190រៀល ទោះបីសហគមន៍មិនបានចុះកិច្ចសន្យាពីដើមទីមកក៏ដោយ តែជាចំនុចចាប់ផ្តើមសំរាប់រដូវការក្រោយទៀត ហើយតំលៃនេះគឺថ្លៃជាថទីផ្សារ ដែលឈ្មួញអោយ ចំនួន 100 ទៅ 150 ល។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៍ជំរុញអោយសហគមន៍ ពង្រីកសមាជិកភាព និងផ្ទៃដីដាំដុះ អោយបានដល់ 200 ហិតា ។ ឆ្លើយតបនឹងសំណូមពររបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សឿ សាខន ប្រធានសហគមន៍កសិកម្មកំពង់ប្រាសាទក៏បានថ្លែងថា សូមអរគុណ ដល់ប្រធាន និងសមាជិកក្រុមប្រឹក្សារភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចុះមកដល់វាលស្រែផ្ទាល់ថ្ងៃនេះ ហើយនឹងផ្តាច់ជ្ញាចិត្តជំរុញការបង្ករបង្កើនផលស្រូវសែនក្រអូបអោយបាន 200ហិចតានារដូវការដាំដុះបន្ទាប់។
ការដាំដុះរបស់សហគមន៍កំពង់ប្រាសាទ នេះជាលើកទីមួយនៃការជ្រើសរើសពូជសែនក្រអូប បន្ទាប់ពីបានការផ្តល់យោបល់ពី លោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការស្ខែងរកគ្រប់ពូជសុទ្ធ និង របៀបលាងសំអាតគ្រាប់ពូជមុនព្រួស និងការថែទាំស្រែផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជាសូមអំពាវនាវដល់សហគមន៍ ដែលមិនទាន់មានដៃគូរ កិច្ចសន្យាកសិកម្ម សូមរកដៃគូរឬទាក់ទងមកសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជួយសំរបសំរួលជូន។កិច្ចសន្យាកសិកម្ម និងជួយដល់សហគមន៍ លើពត័មានទីផ្សារ ដែលត្រូវការ គុណភាព និង តំលៃសមរម្យ។