ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្ត​​​មានភាពរឹងមាំ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ គឺរឹតតែរឹងមាំថែមទៀត ដោយសារតែមានការចាប់ដៃគូរជាមួយអាមេរិក និងកូរ៉េ ដែលប្រទេសទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈក្រុមហ៊ុនកូរ៉េនិងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។
លោកបណ្ឌិតបានពន្យល់ថា ចំណុចល្អ ការរៀបចំខ្លួនរបស់រាជដ្ឋាភិបាលលើប្រពន្ធយកពន្ធឬអនុគ្រោះពន្ធធ្វើតែ១ឆ្នាំម្តងទេលើកនេះ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ហើយក្រៅពីនេះ មានការវិនិយោគរោងចក្រតម្លើងរថយន្ត ដែលជាការបង្វែទិសដៅសេដ្ឋកិច្ចពីការផលិតធម្មតាឲ្យមានការផលិតតាមបែបទំនើបនិងមានតម្លៃបន្ថែមសម្រាប់ជាតិ។
លោកបណ្ឌិតចាត់ទុកថា« ទីផ្សារអចលនមានការប្រែប្រួលទៅតាមកម្លាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កាលណាប្រជាជនមានការងារធ្វើមានចំណូល ផុតការព្រួយបារម្ភគឺ ទីផ្សារអចលនទ្រព្យដើរទៅមុខ កាលណាមនុស្សព្រួយបារម្ភទីផ្សារអចលនទ្រព្យមិនដើរទេ ។ដូច្នោះការវាយលុករបស់បក្សប្រឆាំងធ្វើឲ្យមនុស្សមានការព្រួយបារម្ភគឺ ធ្វើឲ្យទីផ្សារនេះមិនដើរ ហើយកាលណារដ្ឋាភិបាលអាមេរិកចាប់ដៃគូរជាមួយរដ្ឋាភិបាលកម្ពុជាមានន័យថា ប្រជាជនកម្ពុជាមានភាពសុខសុវត្ថិភាពវិញ ឈប់បំផុលព័ត៌មាននោះ ទីផ្សារអចលនទ្រព្យយើងនឹងល្អឡើងវិញ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ថា«ខ្ញុំគិតថាទោះជាការដាក់សម្ពាធរឿង EBAក៏មិនធ្វើឲ្យកម្ពុជាយើងខាតបង់ដែរ ពីព្រោះ រោងចក្រកាត់ដេរសព្វថ្ងៃ គឺមានផលចំនេញច្រើន ហើយរដ្ឋាភិបាលក៏បានកែតម្រូវនិងធ្វើកំណែទម្រង់ច្រើន ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស»។
អ្នកសេដ្ឋកិច្ចបន្ថែមថា យើងចង់ឲ្យមានការវិនិយោគនិងកែច្នៃដោយខ្លួនឯងច្រើន ហើយក្រៅពីនេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផលិតកម្ម រយៈពេលខ្លី និងការបណ្តះបណ្តាលធនធានមនុស្សផ្នែកវិស័យអប់រំ ដើម្បីការវិនិយោគរយៈពេលវែង ពោលកម្ពុជា ត្រូវពឹងផ្នែកលើឧស្សាហកម្មដោយប្រើធនធានតិចនិងទទួលបានផលចំនេញច្រើន។