ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

កោះកុង៖ សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា មានដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ថា ដ្រូនខាងលើ ត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវ ប្រភពដ្រូនខាងលើនេះ ហើយបានដាក់ការសន្និដ្ឋានជាជំហានដំបូងថា អាចជាដ្រូនយកការណ៍ របស់ប្រទេសជិតខាង ឬក្រុមហ៊ុនឯកជនណាមួយ មានទីតាំងនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង៕