ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានកើនឡើងប្រមាណ១,២៦% ក្នុងថ្ងៃទី១៦ មករា ២០២០

ភ្នំពេញ៖ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ​បានកើនឡើងដល់៧៥៨,០៤ពិន្ទុ ពោលគឺមានកំណើនប្រមាណ១,២៦% នៅថ្ងៃទី១៦ មករា ២០២០ នេះ បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួចចំនួនពីរថ្ងៃជាប់គ្នាមក។

ដោយមានការកើនឡើង៤០០រៀល និង៤០រៀលក្នុងមួយហ៊ុនរៀងគ្នា ភាគហ៊ុនPAS និងPWSAបានកើនដល់១៩.៤០០រៀល និង៦.០០០រៀល។ ខណៈដែលភាគហ៊ុនGTI បានរក្សាលំនឹងថេរនៅថ្លៃ៤.២០០រៀល ភាគហ៊ុនPPAP និងPPSPបានធ្លាក់ចុះមកត្រឹម១២.៣០០រៀល និង២.៥៦០រៀល ។

ទំហំជួញដូរភាគហ៊ុនក្នុងថ្ងៃទី១៦ ខែមករា នេះ បានកើនដល់៨៧,១១លានរៀល ដែល៤៥,៥៣% និង៣៥,២៣% ជាចំណែករបស់ភាគហ៊ុនPWSA និងPPAP ៕