ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការបោះផ្សាយប្រាក់រៀល​ទៅក្នុងចរាចរបាន​កើនឡើង ពិសេសក្រដាសប្រាក់​​ ១០ម៉ឺនរៀល​ និង​ ៥ម៉ឺនរៀល​

ភ្នំពេញ៖ លោក ឈឹម ច័ន្ទកុសល ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នៃធនាគារជាតិនៃកម្ពុជា  បានឲ្យដឹងថា ការបោះផ្សាយប្រាក់រៀល ទៅក្នុងចរាចរបានកើនឡើង ៥០,៤% ជាពិសេសគឺក្រដាស​ប្រាក់ប្រភេទធំៗ ដូចជា ១០០.០០០ រៀល (កើនឡើង៣ដង) និង ៥០.០០០រៀល (កើនឡើង​២​ដង)។

លោកច័ន្ទកុសល បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ។

សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗ សម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនា​គារ​ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕