កំពង់ចាម៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន វៀត ណាម នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ បណ្តាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ីន.ផា ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រ×១៦ម៉ែត្រធ្វើពីឈើរប្រក់គ្បឿង ឆេះទាំងស្រុង និងខូចខាតបាតបង់សំភារៈមួយចំនួនមានមាសចំនួន៥តំឡឹង ប្រាក់ដុល្លារចំនួន៤០០០០ដុល្លារ និងប្រាក់រៀលចំនួន៧០ លាន រៀល និងសំភារះប្រើប្រាស់មួយចំនួនទៀត ។
ចំណែកម្ចាស់ផ្ទះឈ្មោះលី.លាង ភេទប្រុ សអាយុ៥៨ឆ្នាំ ផ្ទះទំហំ១០ម៉ែត្រ×១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានប្រាក់ដុល្លារចំនួន៣០០០ដុល្លារ ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង-ម៉ាស៊ីធ្វើនំបញ្ចុក ០១គ្រៀងនិងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ហេតុការណ៍អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
មន្ត្រីសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿងក្នុងនោះ រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង-រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង-រថយន្តស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង-រថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត០១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន។
សមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យឆាបឆេះផ្ទះ ចំនួន២ខ្នងគឺ បណ្តាលមកភ្លើង ធូប ដោយសារ ផ្ទះឈ្មោះម៉ីន.ផា អុចធូបសែនកុងម៉ា ហើយបានបិតទ្វាផ្ទះនាំគ្នាទៅភូមិបែកអន្លូង៕