ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ។
កុំតម្លេីងថ្លៃម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់ អាចទិញប្រេីបានផង ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។
ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបេីមិនមានម៉ាស់ទេនោះ ក៏អាចប្រេីកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។
ខាងក្រោមនេះជាសារអប់រំសុខភាព ដែលលោកអ្នកអាចទាញយកមកប្រេីប្រាស់បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ៖