ទីក្រុងSuwon៖ ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៥០០ នាក់សម្រុកចូលរួមសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ២០២០ ស្ដីអំពី “បម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត” ដែលមានវាគ្មិនល្បី និងឆ្នើមចំនួន៣រូប រួមមាន៖ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ, ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងស្ថាបនិកវិទ្យាស្ថាន LSI ឃីម សុខហេង ។
សិក្ខាសាលានេះ រៀបចំឡើង ដើម្បីកៀរគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផាក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជារាប់លាននាក់ដែលរងគ្រោះនិងមានជីវភាពខ្វះខាតក្នុងការព្យាបាល និងជួយដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំណេះដឹងសមត្ថភាពបម្លែងខ្លួនពីពលករក្រៅប្រទេសទៅជាសហគ្រិនជោគជ័យនាថ្ងៃអនាគត។
សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Novotel Ambassador Suwon (수원역 ច្រកចេញលេខ 4) ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ហើយថវិកាសល់ពីការរៀបចំនឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។