ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល៖បច្ចុប្បន្នកម្ពុជាមានជនបរទេសអន្តោប្រវេសន៍ស្របច្បាប់ជិត៩ ម៉ឺននាក់ក្នុងនោះ​​វៀតណាមច្រើនជាងគេ

ភ្នំពេញ ៖ សន្តិបណ្ឌិត​​ សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍​បញ្ជាក់​​ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការ​ងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០​​ថា« ចាប់តាំងពីឆ្នាំ១៩៧៥ មកដល់ បច្ចុប្បន្នកម្ពុជា​យើង​មានជនបរទេសអន្ដោប្រវេសន៍ ស្រប​​​ច្បាប់ នៅកម្ពុជា ចំនួន៨៩៧៨៦នាក់ ក្នុងនោះ ជនជាតិវៀតណាម ច្រើនជាងគេ»។

សន្តិបណ្ឌិត​​ សុខ ផល មានប្រសាសន៍ទៀត​​ថា “ក្នុងប្រទេសរបស់យើង ជនបរទេសអន្ដោប្រវេសន៍ ដែលស្របច្បាប់តួលេខគោលបំផុត តាំងពីឆ្នាំ១៩៥៧ រហូតដល់ពេលឥឡូវមានចំនួន ៨៩៧៨៦នាក់” ។

សន្តិបណ្ឌិត​​ សុខ ផលបន្ថែមថា​ “ចង់អ្នកណានិយាយថា តួលេខ៥០ម៉ឺននាក់ តួលេខ២០ម៉ឺននាក់ និយាយចុះ ប៉ុន្ដែតួលេខពិតប្រាកដដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជារបស់ក្រសួងមហាផ្ទៃ មានតួលេខតែប៉ុណ្ណឹង ៨៩៧៨៦” ។ តួលេខនេះគ្មានការបិទបាំងឡើយ ។ ជនបរទេសស្របច្បាប់ នៅកម្ពុជាមានចំនួន១១ សញ្ជាតិ ហើយ​​​ប្រសិនអ្នកណារកឃើញ តួលេខ លើសពីនេះទៀត ត្រូវរាយការណ៍មកក្រសួមហាផ្ទៃ ៕