ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យមនិងសេវា ។
តាមលិខិតអញ្ជើញ ប្រធានសម្ព័ន្ធសមាគមសហគ្រសធុនតូច និង មធ្យមកម្ពុជា បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុន តូច និមធ្យម និងសេវា នឹងដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហា និងសំណូមពររបស់វិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យមនិងសេវា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែ កុម្ភៈនេះ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៕