កូរ៉េខាងត្បូង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃមូលនិធិសន្តិភាពសកល នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នា២០២០នេះ។
កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅរដ្ឋធានីសេអ៊ូល ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីមេដឹកនាំជាង ១០០ប្រទេស នៅលើពិភពលោក។
ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងកាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា រាប់រយនាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធា រណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ៕