ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ភ្នំពេញ៖ ​កាលពីថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​​ ព្រះករុណាជាអង្គម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវី រុស ផ្លូវដង្ហើមថ្មី កូ រ៉ូ ណា ។

សូមបញ្ជាក់​ថា​ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អំពីចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់ ១,១៥៣នាក់ហើយ និងអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ ២៦១នាក់ ៕