ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំទឹកប្រាក់់ប្រមាណ​ ១៧០០​លានដុល្លារអាមេរិក​លើ គម្រោង​វិនិយោគអគ្គិសនី​ដុតធ្យូងថ្មចំនួន៣

 


ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៧ ខែកុម្ភៈនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “សំណើ​រ​សុំការពិនិត្យ​សម្រេច​លើ​គម្រោង​​វិនិយោគចំនួន ៣ ។

ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ទី២ គម្រោងខ្សែបណ្ដាញ ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប ។

ទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង”។

គម្រោងវិនិយោគអគ្គិសនីទាំង៣នេះ មានទំហំវិនិយោគប្រមាណ ១៧០០លានដុល្លារ ក្នុងនោះរួមមាន ៖

១. រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្ម ដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ និងឆ្នាំ ២០២២។

២. គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយខាងកើតសៀមរាប ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក

៣. រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហា្កវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង ទំហំវិនិយោគសរុប ១៣៤៤,២០ លានដុល្លារអាមេរិក ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០​២៤​៕