សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នៅថ្ងៃទី១១ខែគុម្ភៈនេះថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។
សម្តេចតេជោថ្លែងទៀតថា «មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយកម្ពុជាត្រូវការសន្តិភាពនិងមានឯករាជ្យភាពរបស់ខ្លួន»។
សម្តេចតេជោតេប្រសាសន៍ថា ដោយក្តីមោទនភាពចំពោះវិធានការទប់ស្កាត់នៃការរីករាលដាននៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណារីរុស ដែលរហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានអ្នកកើតជម្ងឺនេះនោះទេ។
សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។