ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនមិត្តអ្នកអាន៖ ល្បែងសង្វៀនប្រជល់មាន់យូគីនិងអាប៉ោងដុះស្លែនៅច្រកចូលដូងប្រាំពីដើមគ្មានសម្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​

ទស្សនមិត្តអ្នកអាន៖ ល្បែងសង្វៀនជល់មាន់យូគី និងល្បែងអាប៉ោងបាន​ដុះស្លែនៅច្រកចូលដូងប្រាំពីដើមគ្មានសម្ថកិច្ចណា ហ៊ានបង្ក្រាបខ្លាចបាត់ចំណូល!!!

(ត្បូងឃ្មុំ) បើនិយាយពីបញ្ហាល្បែងស៊ីសងខេត្តត្បូងឃ្មុំមើលទៅហាក់មិនថមថយសោះដោយដំណើរទៅយ៉ាងរលូនខណៈសមត្ថកិច្ចទទួលបានផលប្រចាំខែ។ បើទោះបីជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេង ខំស្រែកយ៉ាងណាក៏ដោយ។
ល្បែងស៊ីសងត្រូវបានគេចាត់ទុកថា ជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។
ជាក់ស្តែងប្រជាពលរដ្ឋបានរាយការណ៍មកថាល្បែងជល់មាន់ យូគី អាប៉ោង ចាប់ផ្តើមផ្ទុះឡើងទៀតហើយ ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ក្នុងនោះគឺមានមនុស្ស២នាក់ ដែលជាអ្នកទទួលខុសត្រូវ ទី១ ឈ្មោះ ហេង និងទី២ ឈ្មោះលឹម។
ពលរដ្ឋបានរាយការណ៍ទៀតថា លោកហេង និងលោក លឹមបានដើរប្រាប់គេថា បើកល្បែងស៊ីសងខុសច្បាប់បានទាល់តែមានការអនុញាតិពីអាជា្ញធរមានសមត្ថកិច្ចខេត្តដោយសារ លោកជាមនុស្សមានឥទ្ធិពលអាចនិយាយជាមួយថ្នាក់លើបាន(ខេត្ត) ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំលោក ឧត្តមសេនីយ៍ ប៉ែនរ័ត្ន និងលោកអភិបាលខេត្តត្បូងឃ្មុំនៅព្រឹថ្ងៃទី១០ខែកុម្ភៈ២០២០ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញចំណាត់ការបង្ក្រាបល្បែងស៊ីសង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿន
ក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។
ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថា ល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។