ក្រុមគ្រូបង្រៀនប្រមាណជាង៣០០០០នាក់នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានធ្វើកូដកម្មមិនទៅបម្រើការងារ ដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ដំឡើងប្រាក់ខែបន្ថែមចំនួន៦.៥%ក្នុងមួយខែ ។
កូដកម្មមិនចូលបង្រៀនរបស់ក្រុមគ្រូបង្រៀននៅរដ្ឋ Los Angeles បានធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សប្រមាណជាង ៤៨០០០០នាក់នៅទូទាំងរដ្ឋ Los Angeles ដែលទាមទារមានការដោះស្រាយជាបន្ទាន់ ។
ក្រុមកូដករបានឲ្យដឹងថា ការដឹកនាំរដ្ឋាភិបាលរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃទំនិញផ្សេងៗកើនឡើងខ្ពស់ សូម្បីតែតម្លៃជួលផ្ទះ ក៏កើនឡើងខ្ពស់ដែរ ដែលគ្រូបង្រៀនមានប្រាក់ខែទាប មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានទេ ដោយគ្រូបង្រៀនទាមទារឲ្យឡើងប្រាក់ខែចំនួន ៦.៥% បន្ថែមទៀត ៕