ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅថ្ងៃទី១៨ខែគុម្ភៈនេះថា« យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋយើងដាំដុះបន្លែក្នុងស្រុកដែលមិនមានសារធាតុជាតិគីមី រួចកាត់បន្ថយការនាំចូលបន្លែពីប្រទេសក្រៅដែលប្រើប្រាស់ជាតិគីមី»។
សម្តេចតេជោថ្លែងទៀតថា នេះជាវិធានការដែលយើងត្រូវប្រកាន់យករួចជំរុញចូលទីផ្សារដែលមានស្រាប់ ហើយលើសពីនេះត្រូវបង្រឹងការដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់នៅ​​​តាមសណ្ឋាគារដែលទេសចរណ៍កំពុងតែមានតម្រូវការស្រាប់។
សម្តេចបន្តថា សព្វថ្ងៃនេះ ទេសចរប្រើប្រាស់និងផ្គត់ផ្គង់ពីខាងក្រៅរាប់ទាំងបន្លែបង្ការជាដើម យើងត្រូវពង្រឹកសមត្ថភាពការដាំដុះក្នុងស្រុករបស់កសិករ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ហើយជំរុញការចិញ្ចឹមសត្វនិងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ចូលសណ្ឋាគារនេះជាផ្នែកមួយការនាំចេញនៅនិងកន្លែងតែម្តង ដោយមិនចំណុះទីផ្សារខាងក្រៅ។
សម្តេចរំលឹកថា បើធ្វើដូច្នោះបានអាចកាត់បន្ថយការនាំចេញបូរិយបណ្ណជាតិទៅខាងក្រៅប្រទេស និងទីចុងបំផុតទេសចរយើងទទួលបានតែសំបកទេ​ស​​ចរទេ ព្រោះការផ្គត់ផ្គងចំពោះទេសចរត្រូវធ្លាក់ទៅលើប្រទេសយើងនាំទេសចរចូលសម្រាប់ផ្គត់ផ្គង់ ទោះបីជាទេសចរមិនត្រូវទៅប្រទេសដទៃក៏ប្រទេ​សដទៃទទួលបានផលប្រយោជន៍ទេសចរពីកម្ពុជាទៅវិញ។
លើសប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា «ដូច្នោះយើងត្រូវយកទស្សនទានមួយឲ្យច្បាស់លាស់ទៅលើទស្សនទាននៃវិស័យទេសចរណ៍ គឺការនាំចេញនៅនិងកន្លែង ពង្រឹងសមត្ថភាពផ្គត់ផ្គង់ទេសចរ ដោយការដាំដុះនិងការចិញ្ចឹមសត្វនិងការធ្វើអ្វីផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទេសចរ ដែលធានាមិនមានការប្រើប្រាស់គីមីមិននាំឲ្យខូចសុខភាព»។
យោងតាមអ្នកជំនាញឲ្យដឹងថា កម្ពុជានាំចូលបន្លែ ពីក្រៅប្រទេសមានចំនួន ២០០តោន ទៅជាង៤០០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាមនិងថៃ។
បច្ចុប្បន្នកម្ពុជា ចំណាយថវិកាជាង ២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗនាំចូលបន្លែពីបរទេស មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយសារតែបន្លែទាំងនោះ មាន​តម្លៃថោកនិងស្របពេលដែលកសិករខ្មែរមិនទាន់អាចដាំដុះបន្លែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារបាន។
តាមមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា បញ្ហាប្រឈមអាចមកពីបញ្ហាអាកាសធាតុ និងខ្វះចំណេះដឹង បច្ចេកទេសរបស់កសិករខ្មែរក្នុងការផលិតក៏ជាមូលហេតុបន្ថែមទៀតដែរ។