ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅខែមេសាឆ្នាំ2020ខាងមុខ ផ្ទះតម្លៃសមរម្យជាង៦០3ខ្នងនឹងប្រគល់ជូនអតិថិជន

តំណាងក្រុមហ៊ុន វើលដ៍ប្រ៊ិដ៍ ហូម (WorldBridge Homes) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះក្រុមហ៊ុនបញ្ចប់ការសាងសង់ផ្ទះជាស្ថាពរចំនួន ៦០៣ផ្ទះ ហើយគ្រោងនឹងប្រគល់សោផ្ទះជូនអតិថិនជនាខែមេសាខាងមុខ ខណៈគម្រោងសាងសង់ទាំងមូលគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រង វើលប្រ៊ិដ៍ ហូម បានថ្លែងថា ផ្ទះតម្លៃសមរម្យ វើលដ៍ប្រ៊ិដ៍ ហូម មានចម្ងាយ ៨គីឡូម៉ែត្រ ពីក្រុងតាខ្មៅ សាងសង់លើផ្ទៃ​ដីសរុប ២៣ហិចតា មានផ្ទះចំនួនជាង០២ពាន់ មានទុនវិនិយោគ ប្រមាណ ៧៣លានដុល្លារអាមេរិក។ មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួនជាង ១ពាន់ផ្ទះ ស្មើនឹង ៤៤% នៃចំនួនផ្ទះសរុប ក្នុងនោះអតិថិជនជាមន្រ្តីរាជការចំនួនជាង២៣%។
លោកបន្តថា គម្រោងផ្ទះទីក្រុងរណបសិរីមង្គល ត្រូវបានទទួលថា ជាគម្រោងគំរូសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងផ្ទះដទៃទៀតក្នុងតំបន់ ពិសេសគឺតម្លៃសមរម្យ ដោយគម្រោងនេះផ្តោតសំខាន់លើសុវត្ថិភាព និងភាពថ្លៃថ្នូរក្នុងការរស់នៅជាដើម។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយម្ចាស់​ផ្ទះតម្លៃសមរម្យ កាលពីថ្ងៃទី១៧ កុម្ភះ ឆ្នាំ២០២០កន្លងទៅថា ស្របតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹក​ចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យត្រូវបានរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្តល់ឱកាស​ជូនប្រជានទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។
លោកបានថ្លែងទៀតថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលចំណូលទាបនិងមធ្យម និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនៅ​ឋាន​តម្លៃសមរម្យ។
លោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតនិងអភិវឌ្ឍន៍គម្រោងនេះ ដោយពន្ធប្រថាប់ត្រា រវាងភាគីគម្រោងនិងអតិថិជននឹងត្រូវបានរ៉ាបរងដោយរដ្ឋាភិបាល។
គម្រោងលំនៅឋានតម្លៃសមរម្យរបស់ក្រុនហ៊ុន វើលដ៍ប្រ៊ិដ ហូម មានផ្តល់ជូនលក្ខខណ្ឌនៃការបង់ប្រាក់កក់ដល់អតិថិជនដូចជា អាចបង់១០% នៃតម្លៃផ្ទះក្នុងរយៈពេល ១២ខែដំបូង ឬបង់ ២០ទៅ៣០% ក្នុងរយៈពេល ២៤ខែដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជនត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់ ២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន៕