ភ្នំពេញ៖ ធនាគារACLIDA ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់ដៃគូដែលទទួលទូទាត់តាមអេស៊ីលីដាទាន់ចិត្តទូទាត់តាម ឃ្យូអរកូដ ( QR Code) ។
នេះបើយោងតាមផេកហ្វេសប៊ុក របស់ធនាគារអេស៊ីលីដា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា អតិថិជនដែលជាដៃគូរបស់ធនាគារ អេស៊ីលីដា ទាំងអស់ មេត្តាជ្រាបថា ធនាគារនឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ដៃគូទាំងអស់ ដែលទទួលទូទាត់តាមអេស៊ីលីដាទាន់ចិត្ត (ទូទាត់តាម ឃ្យូអរកូដ / QR Code) រៀងរាល់ខែ ដូចខាងក្រោម៖
– ចាប់ពី ១០ ដល់ ៥០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០ដុល្លារ។
– ចាប់ពី ៥១ ដល់ ១០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៣០ដុល្លារ។
– ចាប់ពី ១០១ ដល់ ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៥០ដុល្លារ។
– ច្រើនជាង ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០០ដុល្លារ។
– ការផ្តល់រង្វាន់លើកទឹកចិត្តនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
– សម្រាប់ការទូទាត់ច្រើនលើក ដោយប្រើលេខទូរស័ព្ទតែមួយ ក្នុងមួយថ្ងៃ ធនាគារនឹងគិតតែមួយប្រតិបត្តិការតែប៉ុណ្ណោះ។
– ធនាគារនឹងបញ្ចូលប្រាក់រង្វាន់លើកទឹកចិត្តនេះ ចូលក្នុងគណនីរបស់ដៃគូ នៅរៀងរាល់ដើមខែបន្ទាប់ ដោយមិនឱ្យហួសពីថ្ងៃទី១០ នៃខែនីមួយៗ។
ធនាគាររក្សាសិទ្ធិកែប្រែការផ្តល់រង្វាន់លើកទឹកចិត្តនេះ ដោយមិនមានការជូនដំណឹងជាមុនឡើយ ៕