ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រសួងសុខាភិបាលថា៖ អ្នកដំណើរលើនាវា Westerdam នៅសល់ចំនួន៧៨១នាក់ មិនមានមេរោគ Covid-19 ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបញ្ជាក់ថា អ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅសល់ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។ ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ​ ៕