ស្ត្រីម្នាក់ឈ្មោះ ជៀម ច័ន្ទបុរី និងប្តីបានយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ឆបោកលុយប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ មានទេឹកប្រាក់ ១លានដុល្លារ ដោយប្រើរូបភាពលក់ដីខ្យល់ ហើយត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ។
ជាមួយគ្នានោះប្រជាពលរដ្ឋនិងព្រះសង្ឃដែលចាញ់បោក២នាក់ប្តីប្រពន្ឋខាងលើទទូចសុំអង្វរសម្តេចតេជោជួយអន្តរាគមន៍ ខណៈ២នាក់ប្តីប្រពន្ឋយកឈ្មោះថ្នាក់ដឹកនាំមកគំរាមប្រជាពលរដ្ឋដាក់គុកថែមទៀត។
ករណីនេះ តុលាការ កំពុងតែសាកសួរនិងបន្តឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ឲ្យចាត់ការទៅតាមច្បាប់។