សហគមន៍កែច្នៃផលិតផលខ្មែរកំពុងស្វែងរកទីផ្សារនឹងជំរុញការគាំទ្របន្ថែមទៀត ហើយ
ផលិតផលទាំងនេះកំពុងតែដាក់លក់នៅរមណីដ្ឋានវត្តភ្នំ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ផលិតករនៅតាមជនបទនឹងបានជម្រុញឲ្យប្រជាជនខ្មែរគាំទ្រនូវផលិតផលខ្មែរលើទីផ្សារ។
លោក ស្រី ចិន្តា ឃ្លេ អនុប្រធានសហព័ន្ធស្រ្តីអ្នកជំនួញបានថ្លែងកាលពីពេលថ្មីៗថា បច្ចុប្បន្ននេះ ផលិតផលដែលជាសមាជិករបស់សហព័ន្ធស្រ្តីអ្នកជំនួញកំពុងតែកែច្នៃផលិតផលនៅតាមសហគមន៍បានយកមកដាក់តាំងលក់នៅក្នុងរមណីដ្ឋានវត្តភ្នំនេះ ថ្វីបើមិនទាន់ទទួលបានការគាំទ្រច្រើនលើទីផ្សារក៏ពិតមែន ប៉ុន្តែសព្វថ្ងៃនេះនិន្នាការទីផ្សារកំពុងតែបោះជំហានទៅមុខជាបណ្តើរៗ។
លោកស្រីបានបន្តទៀតថា ផលិតផលដែលយកមកដាក់លក់នេះគឺមានច្រើនប្រភេទ មកពីស្ទើរគ្រប់ខេត្តក្រុងជាស្នាដៃរបស់ស្រ្តីនៅតាមជនបទនិងតាមសហគមន៍ ហើយពួកគាត់កំពុងតែទទួចឲ្យជួយរកទីផ្សារដល់ផលិតករខ្មែរបន្ថែមទៀត ដោយសារតែការគាំទ្រស្ថិតនៅតូចចង្អៀតនៅឡើយ។
លោកស្រីបានអះអាងថា សហព័ន្ធស្រ្តីអ្នកជំនួញបានបង្កើតគម្រោង កសិដ្ឋានរបស់ស្រ្តី(Women Farm ) ដែលគម្រោងនឹងដាក់លក់តែផលិតផលខ្មែរនៅរមណីដ្ឋានវត្តភ្នំ ហើយឆ្នាំ២០១៩នេះ សហព័ន្ធស្រ្តីអ្នកជំនួញនឹងលើកទឹកចិត្តដល់ក្រុមស្រ្តីអ្នកផលិតសម្រាប់រកទីផ្សារនិងការគាំទ្របន្ថែម។
អ្នក ស្រី ចិន្តា ឃ្លេ អនុប្រធានសហព័ន្ធស្រ្តីអ្នកជំនួញបានថ្លែងកាលពីថ្ងៃទី២៧ខែមករានេះថា បច្ចុប្បន្ននេះ ផលិតផលដែលជាសមាជិករបស់សហព័ន្ធស្រ្តីអ្នកជំនួញកំពុងតែកែច្នៃផលិតផលនៅតាមសហគមន៍បានយកមកដាក់លក់នៅក្នុងរមណីដ្ឋានវត្តភ្នំនេះ ថ្វីបើមិនទាន់ទទួលបានការគាំទ្រច្រើនលើទីផ្សារក៏ពិតមែន ប៉ុន្តែសព្វថ្ងៃនេះនិន្នាការទីផ្សារកំពុងតែបោះជំហានទៅមុខជាបណ្តើរៗ។
អ្នកស្រីបានបន្តទៀតថា ផលិតផលដែលយកមកដាក់លក់នៅវត្តគឺមានច្រើនប្រភេទមកពីស្ទើរគ្រប់ខេត្តក្រុងជាស្នាដៃរបស់ស្រ្តីនៅតាមជនបទនិងតាមសហគមន៍ ហើយពួកគាត់កំពុងតែទទួចឲ្យជួយរកទីផ្សារដល់ផលិតករខ្មែរបន្ថែមទៀត ដោយសារតែការគាំទ្រស្ថិតនៅតូចចង្អៀតនៅឡើយ។
លោកស្រីបានអះអាងថា សហព័ន្ធស្រ្តីអ្នកជំនួញបានបង្កើតគម្រោង កសិដ្ឋានរបស់ស្រ្តី(Women Farm ) ដែលគម្រោងនឹងដាក់លក់តែផលិតផលខ្មែរនៅរមណីដ្ឋានវត្តភ្នំ ហើយឆ្នាំ២០១៨នេះ សហព័ន្ធស្រ្តីអ្នកជំនួញនឹងលើកទឹកចិត្តដល់ក្រុមស្រ្តីអ្នកផលិតសម្រាប់រកទីផ្សារនិងការគាំទ្របន្ថែម។
អ្នកស្រីបានលើកឡើងទៀតថា កន្លងមកសមាជិករបស់សហព័ន្ធស្រ្តីអ្នកជំនួញតែងតែរកមធ្យោបាយជួយដល់ផលិតករតាមរយៈការចូលរួមតាំងពិព័រណ៌ផ្សេងៗទាំងថ្នាក់ជាតិនិងអន្តរជាតិផងដែរ។
លើសពីនេះ អ្នកស្រីបានបន្ថែមថា សិប្បករភាគច្រើនមិនសូវមានលទ្ធភាពក្នុងការចូលរួមតាំងពិព័រណ៌ដូចសហគ្រាសធំៗនោះទេ ហើយបញ្ហាដែលសំខាន់គឺ សង្វាក់ផលិតកម្មផលិតនៅតូចនៅឡើយ ដែលមិនអាចមានថវិកាគ្រប់គ្រាន់យកទៅពង្រីកអាជីវកម្ម។
អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុនសាប៊ូ OKA បានលើកឡើងថា យុទ្ធនាការលើកតម្កើងផលិតផលនោះពិតជាមានសារៈសំខាន់ណាស់សម្រាប់ផលិតករខ្មែរ ហើយកន្លងមករាជរដ្ឋាភិបាលពិតជាមានការគិតគួរខ្លាំងដល់ផលិតករក្នុងស្រុកនៅកម្ពុជា។
អ្នកស្រីបានបញ្ជាក់ទៀតថា ផលិតករខ្មែរគួរតែចូលរួមឲ្យបានច្រើនក្នុងយុទ្ធនាការនោះហើយក្រសួងពាណិជ្ជកម្មគួរតែមានការបំផុសគំនិតឲ្យច្រើនឲ្យដូចបណ្តាប្រទេសជិតផ្សេងៗ ហើយក្រុមស្រ្តីអ្នកជំនួញ កំពុងតែស្វះស្វែងរកទីផ្សារលក់ផលិតផលខ្មែរនៅរមណីដ្ឋានវត្តភ្នំពេញ ខណៈនិន្នាការនៃការគាំទ្រផលិតផលក្នុងស្រុកនៅមានកម្រិតនៅឡើយនោះ។
បច្ចុប្បន្ននេះ សហព័ន្ធស្រ្តីអ្នកជំនួញមានសមាជិកចំនួន ១០០នាក់ ដែលសុទ្ធតែជាអ្នកជំនួញជាស្រ្តីកំពុងតែធ្វើការជាមួយក្រុមអ្នកផលិតប្រមាណ ២ម៉ឺនគ្រួសារស្មើជាង២០០ សហគ្រាសនៅតាមបណ្តាលខេត្តនានា ។នុប្រធានស្រ្តីអ្នកជំនួញបានលើកឡើងទៀតថា កន្លងមកសមាជិករបស់សហព័ន្ធស្រ្តីអ្នកជំនួញតែងតែរកមធ្យោបាយជួយដល់ផលិតករតាមរយៈការចូលរួមតាំងពិព័រណ៌ផ្សេងៗទាំងថ្នាក់ជាតិនិងអន្តរជាតិផងដែរ។
លើសពីនេះ អ្នកស្រីបានបន្ថែមថា សិប្បករភាគច្រើនមិនសូវមានលទ្ធភាពក្នុងការចូលរួមតាំងពិព័រណ៌ដូចសហគ្រាសធំៗនោះទេ ហើយបញ្ហាដែលសំខាន់គឺ សង្វាក់ផលិតកម្មផលិតនៅតូចនៅឡើយ ដែលមិនអាចមានថវិកាគ្រប់គ្រាន់យកទៅពង្រីកអាជីវកម្ម។
សម្រាប់អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុនសាប៊ូ OKA បានលើកឡើងថា យុទ្ធនាការលើកតម្កើងផលិតផលនោះពិតជាមានសារៈសំខាន់ណាស់សម្រាប់ផលិតករខ្មែរ ហើយកន្លងមករាជរដ្ឋាភិបាលពិតជាមានការគិតគួរខ្លាំងដល់ផលិតករក្នុងស្រុកនៅកម្ពុជា។
អ្នកស្រីបានបញ្ជាក់ទៀតថា ផលិតករខ្មែរគួរតែចូលរួមឲ្យបានច្រើនក្នុងយុទ្ធនាការនោះហើយក្រសួងពាណិជ្ជកម្មគួរតែមានការបំផុសគំនិតឲ្យច្រើនឲ្យដូចបណ្តាប្រទេសជិតផ្សេងៗ ហើយក្រុមស្រ្តីអ្នកជំនួញ កំពុងតែស្វះស្វែងរកទីផ្សារលក់ផលិតផលខ្មែរនៅរមណីដ្ឋានវត្តភ្នំពេញ ខណៈនិន្នាការនៃការគាំទ្រផលិតផលក្នុងស្រុកនៅមានកម្រិតនៅឡើយនោះ។
បច្ចុប្បន្ននេះ សហព័ន្ធស្រ្តីអ្នកជំនួញមានសមាជិកចំនួន ១០០នាក់ ដែលសុទ្ធតែជាអ្នកជំនួញជាស្រ្តីកំពុងតែធ្វើការជាមួយក្រុមអ្នកផលិតប្រមាណ ២ម៉ឺនគ្រួសារស្មើជាង២០០ សហគ្រាសនៅតាមបណ្តាលខេត្តនានា ៕