ភ្នំពេញ៖ ក្នុងព្រះរាជក្រឹត្យ ចំនួន ២ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តែងតាំងប្រធាន អនុប្រធាន អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា សាលាឧទ្ធរណ៍តំបន់។
ក្នុងនោះ គេឃើញឈ្មោះប្រធានសាលាឧទ្ធរណ៍ ត្បូងឃ្មុំ និងប្រធានសាលាឧទ្ធរណ៍ បាត់ដំបង តែមិនឃើញឈ្មោះ ប្រធានសាលាឧទ្ធរណ៍ ព្រះសីហនុ។ រីឯអគ្គព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ ក៏មិនឃើញនៅសាលាឧទ្ធរណ៍ បាត់ដំបង ឡើយ។
សូមបញ្ជាក់ថា កន្លងមក សំណុំរឿងក្តីនៅតុលាការ បានកកស្ទះយ៉ាងច្រើន ពិសេសនៅតុលាការសាលាឧទ្ធរណ៍ ដោយសារតែសាលាឧទ្ធរណ៍ មានតែ ១គត់ នៅរាជធានីភ្នំពេញ៕