ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

​ភ្នំពេញ​៖  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានឲ្យដឹងថា ក្នុង ១​ឆ្នាំៗ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ជាតិប្រមាណ ២០០ លាន​ដុល្លារ លើ​ការងារ​ជួសជុល​ផ្លូវ​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកបញ្ជាក់ថា បើសិនជា​យើង​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទំងន់ មិនបណ្តាល​ឲ្យ​ខូច​ផ្លូវ នោះ​​យើង នឹងអាច​សល់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើនទៀត​៕​