ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តផែនការសកម្មភាពការងារចំពោះមុខក្នុងដំណាក់វិបត្តិវីរុសកូរ៉ូណាថ្មី (Covid-19)

(ភ្នំពេញ) អនុវត្តតាមសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបន្ទាន់មួយ ស្តីពីការអនុវត្តផែនការសកម្មភាពការងារចំពោះមុខ ដើម្បីទប់ទល់វិបត្តិជំងឺឆ្លងកូរ៉ូណាថ្មី (Covid-19) ដែលផែនការនេះ មានគោលដៅយុទ្ធសាស្រ្តចំនួន ០៤ និងសកម្មភាពអនុវត្តចំនួន ៩០។
ដើម្បីអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ក្រសួងបានរៀបចំបង្កើតក្រុមការងារមួយដើម្បីជម្រុញ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិនៃវីរុសកូរ៉ូណាថ្មី (Covid-19) ដែលមានរដ្ឋលេខា​ធិការប្រចាំការ ០១រូប ជាប្រធាន រដ្ឋលេខាធិការ ០២រូប ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិកា អគ្គនាយ​ក អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួន និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ជាសមា​ជិក។