ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបេសកកម្ម JICAសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជា

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Depart​ment of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម និងរាយការណ៍ជួនជ្រាបអំពីលទ្ធផលបឋមនៃការធ្វើសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជាជាពិសេសសំណល់ថ្នាំពុលកសិកម្មនៅក្នុងបន្លែនិងការសិក្សាស្វែងយល់ពីដំណើការនៃការរៀបចំខ្សែច្រវាក់តម្លៃផលិកម្មកសិកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ ឈានទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យ​កសិកម្មមួយពេញលេញ ជាពិសេសផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែងនៅកម្ពុជា ។

លោកប្រធានក្រុមការងារ JICA បានថ្លែងអំណរគុណចំពោះពេលវេលា របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការធ្វើអង្កេតនេះ ហើយលោកបានសន្យាថានឹងជួយជំរុញការរៀបចំគម្រោងនេះឲ្យចេញបានលឿនបំផុត ដើម្បីឈានទៅដល់ការអនុវត្តគម្រោងបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមានការពេញចិត្តយ៉ាងខ្លាំងព្រោះកិច្ចការនេះបានដំណើរទៅស្របជាមួយនឹងគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍នាពេលថ្មីៗនេះ ហើយក្រសួងសូមគាំទ្រទៅលើលទ្ធផលនៃការសិក្សាកន្លងមក។

រដ្ឋមន្រ្តីកសិកម្មបន្ថែមថា ដោយក្រុមបេសកកម្ម ដែលដឹកនាំដោយ លោក NAKADA Shunichi ហើយលោកមានក្តីសង្ឃឹមថា គម្រោងនេះអាចចាប់ផ្តើមដំណើរអនុវត្តន៍ក្នុងរយៈពេលដ៏ខ្លិខាងមុខនេះ ជាមួយនឹងការសន្យាផ្តល់ការសហការគ្រប់បែបយ៉ាងពីក្រសួងដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះអាចទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធនិងអាចដំណើរទៅទទួបានជោគជ័យនាពេលខាងមុខ។