លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ចាប់ផ្តើមបុកគ្រឺះសាងសង់នូវ បុរី KS Residence លក់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅគៀនស្វាយ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែគុម្ភៈនេះ។
យោងតាមម្ចាស់គម្រោងឲ្យដឹងថា គម្រោងនេះជាការវិនិយោគមួយដែលមានឯកសារ និងអាជ្ញាបណ្ណ័តាមផ្លូវច្បាប់គ្រប់គ្រាន់១០០%ពីក្រសួងដែនដី និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានបញ្ជាក់ថា ក្រុមហ៊ុនលោកសង់បុរីនេះ គឺមានប្លង់រឹងដី សម្រាប់សាងសង់បុរី KS Residence គឺមិនជាប់បញ្ចាំនៅធនាគារទេ។ក្រុមហ៊ុននឹងបំបែកក្បាលដីរួចជាស្រេច ដើម្បីអាចផ្ទេរឈ្មោះទៅអ្នកទិញបានគ្រប់ពេលវេលា។
បុរី KS Residence នឹងរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹងបង់ពន្ធប្រថាប់ត្រានិងពន្ធគ្រប់ប្រភេទ អោយអ្នកទិញ១០០%ហើយផ្ទះមាន ៣បន្ទប់គេង ៣បន្ទប់ទឹក កន្លែងចតឡានក្នុងរបងផ្ទះទំហំ សរុប ១១០ម៉ែត្រការ៉េ ទំហំដី ៨៤ ម៉ែត្រការ៉េ តម្លៃចាប់ពី ៤៧ ៥០០ដុល្លារ ដល់ ៩៩ ០០០ដុល្លារ។
លើសពីនេះ អតិថិជនអាច បង់រំលោះសុទ្ឋ ១០០% ជាមួយបុរី ឬ ៨០% ជាមួយធនាគារ សម្រាប់រយះពេល ១០ ដល់ ២០ឆ្នាំក៏បាន។