ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណឹងល្អ!ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និង៧០%ទៀតកំពុងដោះស្រាយផលប៉ះពាល់

យោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និង ដឹកជញ្ជូនអះអាងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន​២០% ហើយ ដោយឡែក ចំពោះការដោះស្រាយនូវ ផលប៉ះពាល់រួចរាល់៧០% ដែលគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២០​ខាងមុខ ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការ​សាង​សង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ ឆាប់រហ័សជាងការរំពឹងទុក ។
លោក យិត បុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាព​សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លើកឡើងថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងរឹងមាំ ក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយ ផលប៉ះពាល់នេះ នៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ៕