លោក សុង សារ៉ន បានលើកឡើយនៅថ្អីងៃទី១៨ខែមករានេះថា ប្តារទេសលី និង អេស្បាញ ឈ្នះកម្ពុជា និង មីយ៉ានម៉ាលើការដាក់ពន្ធរយះពេល ៣ ឆ្នាំ អ្នកណាខាត់បង់ ? ខ្ញុំគិតថាអ្នកខាត់មាន ៖ ១) អ្នកខាត់ធំជាងគេគឺប្រជាពលរដ្ធអឺរុប ដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា ។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន ។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតំលៃចាប់ពីខែ មេសា ឫ ឧសភា ខាងមុខនេះ ។
ចំណុចទី២ ខាត់លើប្រាក់ចំនេញសំរាប់រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុននាំចេញ និង កសិករកម្ពុជា ។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU ។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និង សិក្សាពីផលបះពាល់ទីផ្សារនេះបាននៅខែគុម្ភះ ។
នៅក្នុងកាលះទេសៈនេះ រាជរដ្ធាភិបាលបាននឹងកំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ ប្រាកដណាស់នឹងជួយដល់កសិករ រ៉ោងម៉ាសុីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ ក៏ដូចជាពង្រីកទីផ្សារថ្មីទៀត ។
EU មានរឿងគេត្រូវជួយឧស្សាហកម្មស្រូវអង្តរគេ កម្ពុជាក៏មិននៅស្ងៀមដែរ បាននិងកំពង់ពិភាក្សាជាមួយភាគីពាន់ពន្ធ វិស័យឯកជនដើម្បីស្រោចស្រង់ និង លើកស្ទួយវិស័យនេះ ។
សូមបង ប្អូន កសិករ រោងម៉ាសុីនកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ អ្នករូមគ្នាធ្វើជាមួយគ្នាដើម្បីហែលឆ្លងឧបសក្គនេះ សូមបន្តទិញស្រូវពីកសិករ ក្នុងពេលប្រមូលផល់នេះ ។